ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩៩នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៣២៩នាក់ផងដែរ។
ក្ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង៩៩នាក់ខាងលើ នៅខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៤៤នាក់ ហើយរាជធានីភ្នំពេញ ៣៣នាក់, ខេត្តកណ្ដាល ០៥នាក់ , ខេត្តកោះកុង ០៨នាក់ , ខេត្តតាកែវ ០១នាក់ , ខេត្តព្រះសីហនុ ០៤នាក់ និងខេត្តត្បូងឃ្មុំ ០៤នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៦៤៥នាក់ ជាសះស្បើយចំនួន ១៥៨៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៣៦នាក់ ហើយករណីស្លាប់ ១៩នាក់៕