Cctime 6monthsfree desktop
Cc times  web banner kh (2)

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦៣នាក់ និងជាសះស្បើយ៩៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៩៤នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង​​ ៦៣នាក់ ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៣១នាក់ ហើយខេត្តស្វាយរៀង ២២នាក់,​ ខេត្តព្រះសីហនុ ០៦នាក់, ខេត្តកណ្ដាល ០១នាក់, ខេត្តព្រៃវែង ០១នាក់,​ខេត្តកោះកុង ០១នាក់ និងខេត្តកំពង់ឆ្នាំង ០១នាក់។​
គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៦៣នាក់ខាងលើ មានអ្នកឆ្លងម្នាក់បានទទួលមរណភាពរួចទៅហើយ មុនទទួលបានលទ្ធផលថា មានផ្ទុកជំងឺកូវីដ១៩ ដែលជាស្រ្តីវ័យ៧២ឆ្នាំម្នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី ០២មេសា និងបានស្លាប់នៅថ្ងៃទី ០៣មេសា បន្ទាប់មកទើបចេញលទ្ធផលថា វិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៤មេសានេះ។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៧៥២នាក់ ជាសះស្បើយចំនួន ១៧៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៧៩នាក់ ហើយករណីស្លាប់ ២១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង