ត្បូងឃ្មុំ៖ មន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែមេសានេះ បញ្ជាក់ថា មន្ត្រីនគរបាលខេត្តត្បូងឃ្មុំចំនួន ២រូប គឺលោក «ឡេង ពៅ» និងលោក «វ៉ាន់ ណាក្រូ» ដែលឆ្លងកូវីដ១៩នោះ បានជាសះស្បើយហើយ។ នេះបើតាមការបានបញ្ជាក់របស់មន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ ប្រាប់បណ្ដេញព័ត៌មាន Fresh News។
តាមប្រភពពីមន្ត្រីព័ត៌មានខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបខាងលើនេះ បន្ទាប់ពីទទួលលទ្ធផលតេស្តសំណាកបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣លើករួច ក្រោយព្យាបាលរួច។
សូមបញ្ជាក់ថា មន្ត្រីនគរបាលខេត្តត្បូងឃ្មុំពីររូបបានជាសះស្បើយពីជំងឺកូវីដគឹមានឈ្មោះថា លោក ឡេង ពៅ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ ដោយឡែកលោក វ៉ាន់ ណាក្រូ បានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១៕

