រដ្ឋាភិបាលកម្ពុជាបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ«នគរភ្នំឈើកាច់បាភ្នំ»៩ទីតាំង
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣ សីហា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» និង កំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។