ព័ត៌មានជាតិ

%e1%9f%a1%e1%9f%a1
សេចក្តីព្រាងច្បាប់ប្រឆាំង Online Scam ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នឹងត្រូវដាក់ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកម្ពុជានាថ្ងៃស្អែកនេះ មុននឹងត្រូវដាក់ឆ្លងទៅសភាជាតិ ដើម្បីអនុម័ត។នេះបើយោងតាមលោកស្រី ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌
Photo 2026 03 12 15 51 27
អ្នកជំងឺជាស្រី្ត អាយុ២៧ឆ្នាំ មានដុំមហារីកពោះវៀនធំ និងមានដុំសាច់តូចៗ ត្រូវបានក្រុមគ្រូពេទ្យជំនាញវះកាត់មន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើការព្យាបាលវះកាត់ ដោយជោគជ័យ
ប្រភព និងរូបភាព៖ មន្ទីរពេទ្យ ហ្លួង ម៉ែភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ ហ្លួង ម៉ែ បានឲ្យដឹងថា អ្នកជំងឺជាស្រី្តវ័យក្មេង​ អាយុ២៧ឆ្នាំ មានដុំមហារីកពោះវៀនធំផ្នែកខាងក្រោម (Lower Rectal Cancer) និងមានដុំសាច់តូចៗ (Polyps)
Photo 2026 03 12 14 40 27
ដេប៉ូ និងអនុស្ថានីយ៍លក់រាយ«ប្រេងឥន្ធនៈ»ជិត ២០០០ កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី ១១ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និង អនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ នេះបើយោងតាមការអះអាងរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា
Image (142)
ភាពយន្តជាង ១៥០រឿងមកពី៤០ប្រទេស នឹងចាក់បញ្ជាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៤-២៩ មីនា ទស្សនាដោយឥតគិតថ្លៃ
ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ ដែលជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា នឹងប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿងមកពី៤០ប្រទេស ក្នុងនោះមានភាពយន្ត កម្ពុជាប្រមាណ៦០រឿង ចាក់បញ្ជាំងទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤-២៩ មីនា
Img 6615
រដ្ឋបាលព្រៃឈើ ណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សា«សត្វត្រចៀកកាំ»ជាលក្ខណៈគ្រួសារ ត្រូវតានដានជាប្រចាំ ធ្វើអនាម័យ និងបង្ការជំងឺឆ្លង
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម សង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬ អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ រដ្ឋបាលព្រៃឈើ បានជូនដំណឹងដល់ម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ
Img 6610 (2)
ក្រសួងសុខាភិបាល សម្រេចបិទ«មន្ទីរពហុព្យាបាល ឥន្ទ្រទេវី ១» ព្រោះប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី ១ ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ប៉ះពាល់ដល់លទ្ធផល នៃការបម្រើសេវាពិនិត្យព្យាបាល ដល់ពលរដ្ឋមិនបានសមរម្យ។
649169787 122307886250029244 8227588602974462223 n
កម្ពុជា-អាម៉េរិក រៀបចំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន ពីការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ កម្ពុជា-អាម៉េរិក សហការគ្នារៀបចំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនអាម៉េរិកដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86%e1%9e%96%e1%9f%81%e1%9e%89
កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤២ ក្នុងទុនសរុប ១៦៦លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ
Img 6608
កម្ពុជា-សិង្ហបុរី ប្តេជ្ញារួមគ្នាគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់
សិង្ហបុរី៖ កម្ពុជា-សិង្ហបុរី បញ្ជាក់អំពីការប្តេជ្ញារួមក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាប្រកបដោយផ្លែផ្កា
12
សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»
ភ្នំពេញ៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:១៥ នាទីរសៀល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង
Image 2026 03 11 15 47 26
កម្ពុជាជោគជ័យក្នុងការនាំចេញ ផលិតផល«អាហារសត្វឆ្កែ»ចំនួន២៥តោនទៅកាន់ទីផ្សារចិនជាលើកដំបូង
ចិន៖ ក្រុមហ៊ុនចិន Wenzhou Yuanfei Pet Products Co., Ltd. ជាក្រុមហ៊ុនផលិតអាហារសត្វឆ្កែ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បាននាំចូលវត្ថុធាតុដើមផលិតអាហារសត្វឆ្កែ ប្រភេទទំពារមួយមុខទម្ងន់ ២៥តោន ពីកម្ពុជាដោយជោគជ័យ បន្ទាប់ពីបានទទួលការត្រួតពិនិត្យ និង
Img 6598
កម្ពុជា នឹងរងឥទ្ធិពល«ព្យុះទី៣ ឈ្មោះ នូរី» ចាប់ពីថ្ងៃទី១២-១៥ មីនា
ភ្នំពេញ៖ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri) T2603។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា។