Swift cc time

សមាគមទេសចរណ៍កម្ពុជា(CATA) និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ (HTA) ចុះMoUលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញទេសចរណ៍រវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ទីក្រុងហូជីមិញ៖ សមាគមទេសចរណ៍កម្ពុជា(CATA) និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ (HTA) ចុះអនុស្សរណៈនៃការយោគយល់(MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមករវាងកម្ពុជា និងវៀតណាម ព្រមទាំងទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសទី៣ឱ្យមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។

ក្នុងឱកាសនៃកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ (HTA) ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមរវាងកម្ពុជា និងវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីចុះMoUនេះ ត្រូវបានធ្វើឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

បើតាមក្រសួងទេសចរណ៍ តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរមានការរំពឹងទុកខ្ពស់ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមករវាងកម្ពុជា និងវៀតណាម ព្រមទាំងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទី៣ មកទស្សនាប្រទេសទាំងពីរកាន់តែច្រើន ស្របតាមទិសដៅពង្រឹងការតភ្ជាប់ទេសចរណ៍ក្នុងតំបន់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕


Khcct banner

អត្ថបទទាក់ទង