ក្រុងតាស្កិន៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានចុះអនុស្សរណៈយោគយល់(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសអ៊ូសបេគីស្ថាន។ ពិធីចុះMoUនេះត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Timur Ishmetov ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមកសាងការតភ្ជាប់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕