ព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថាការផ្សាយរបស់កាសែតថៃថាគណៈប្រតិភូថៃត្រូវបាន “ទម្លាក់” ទៅតួនាទីជាទីប្រឹក្សាក្នុងកិច្ចប្រជុំ IPU ជាការបំភ្លៃភូតកុហក
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៣ តុលា បានចេញសេចក្តីបំភ្លឺថា ការផ្សាយរបស់ការសែតថៃ The Nation នៅថ្ងៃទី២៣តុលានេះ ជាព័ត៌មានភូតភរកុហក និងបំភ្លៃ ការពិត ដោយចោទមកលើកម្ពុជា បានទម្លាក់តួនាទីរបស់ខ្លួនពីអ្នកផ្តួចផ្តើមសេចក្តីសម្រេច ទៅជាតួនាទី «ទីប្រឹក្សា»