681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអូស្ត្រាលីជំរុញការពង្រីកឧស្សាហកម្មរ៉ែនៅកម្ពុជា រំពឹងថានឹងបង្កើតប្រាក់ចំណូល ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុនអូស្រ្តាលី និង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែនៅខេត្តមណ្ឌលគិរី និង ត្បូងឃ្មុំ រវាង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង នាយកគ្រប់គ្រងក្រុមហ៊ុនអូស្រ្តាលី។អណ្តូងរ៉ែទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលសារពើពន្ធប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងផ្តល់ការងារដល់ប្រជាជនចំនួន ១២០០នាក់សម្រាប់គម្រោងទាំងពីរ។

លោកឯកអគ្គរដ្ឋទូត យីប និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

យោងតាមគេហទំព័រស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ រវាង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (គ្រប់គ្រងដោយ Emerald Resources ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី)។ ក្រុមហ៊ុន Renaissance នឹងពង្រីកអណ្តូងរ៉ែមាសអូរខ្វាវក្នុងខេត្តមណ្ឌលគិរី ហើយចាប់ផ្តើមដំណើរការលើអណ្តូងរ៉ែទីពីរនៅខេត្តត្បូងឃ្មុំ។

លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុនអូស្រ្តាលី 

បើតាមប្រភពដដែល ស្ថានទូតបានគូសបញ្ជាក់ថា ការវិនិយោគរបស់អូស្ត្រាលីនេះនាំមកជាមួយនូវស្តង់ដារអភិវឌ្ឍន៍បរិស្ថាន សង្គម និងការគ្រប់គ្រងលំដាប់ពិភពលោក ដែលជួយកម្ពុជាកសាងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ នៅពេលដែលដំណើរការពេញលេញ អណ្តូងរ៉ែទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលសារពើពន្ធប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងផ្តល់ការងារដល់ប្រជាជនចំនួន ១២០០ នាក់សម្រាប់គម្រោងទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង