Swift cc time

ធនាគារជាតិ ស្នើឱ្យអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកបំពុលព័ត៌មានថា «គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»ខ្លះនៅកម្ពុជា ប្រឈមបញ្ហានៅពេលខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលបានបំពុលព័ត៌មានថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ ហើយធនាគារជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

បើតាមសេចក្ដីប្រកាស នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។ ចំពោះករណីនេះ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និង ទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។

ធនាគារជាតិនៃកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារណជន ឱ្យជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕

Khcct banner

អត្ថបទទាក់ទង