Khmer suport khmer cc time

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបញ្ចុះតម្លៃ៦០%លើរថយន្តដឹកទំនិញប្រភេទ C D និង E

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី ២០ វិច្ឆិកានេះ បានប្រកាសសម្រេច ការបញ្ចុះតម្លៃពិសេសថ្មីប្រមាណ៦០% សម្រាប់រថយន្តដឹកទំនិញប្រភេទ C D និង E និងការផ្តល់ជូនសេវាកម្មអូសសណ្តោងដោយឥតគិត។ការប្រកាសនេះ ដោយក្រុមហ៊ុនពន្យល់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាស្ថិរភាពនៃប្រព័ន្ធដឹកជញ្ជូន និងជួយបន្ថយបន្ទុកចំណាយរបស់សហគ្រាស ឬអាជីវករធ្វើ អាជីវកម្មដឹកជញ្ជូនទំនិញ។

យោងតាមសេចក្តីប្រកាស គូសបញ្ជាក់ថា រាល់ការធ្វើដំណើរសម្រាប់រថយន្តដឹកទំនិញប្រភេទ C D និង E នឹងទទួលបានការបញ្ចុះតម្លៃ ៦០% ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង០០:០០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ ម៉ោង២៤:០០ ហើយ ការបញ្ចុះតម្លៃថ្មីនេះ នឹងពង្រីកវិសាលភាពប្រភេទរថយន្តដែលទទួលបានការបញ្ចុះតម្លៃ ព្រមទាំងបង្កើនអត្រាបញ្ចុះតម្លៃនៅពេលថ្ងៃឱ្យកាន់តែច្រើនជាងមុន ដែលកាលពីមុនរថយន្តដឹកទំនិញប្រភេទ D និង E ទទួលបានការបញ្ចុះតម្លៃ ៤០% សម្រាប់ពេលថ្ងៃ និង៦០% សម្រាប់ពេលយប់។

ចំណែកសេវាអូសសណ្តោងឥតគិតថ្លៃនៅតែបន្តផ្តល់ជូនសម្រាប់រថយន្តដឹកទំនិញប្រភេទ បច្ចេកទេសលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទៅកាន់ច្រកចេញ ឬតំបន់សេវាកម្មដែលនៅជិតបំផុត។ក្រុមហ៊ុនផ្លូវល្បឿនលឿន បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការផ្តល់ជូននេះ នឹងជួយជំរុញ វិស័យភស្តុភារកម្ម និងការដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបានតុល្យភាពអាជីវកម្មនៃសហគ្រាសដឹកជញ្ជួន៕


Khcct banner

អត្ថបទទាក់ទង