Swift cc time

ក្រសួង និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចពិភាក្សារួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធគាំពារសុខភាពសង្គម ដើម្បីជួយសម្រួលដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងគោលដៅបញ្ចៀសហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋ នាពេលមានតម្រូវការថែទាំសុខភាព ក្រសួង និងស្ថាប័នពាក់ព័ន្ធបានរៀបចំកិច្ចពិភាក្សាជាន់ខ្ពស់ក្នុងវគ្គទី៦ ក្រោមប្រធានបទ «យន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ» ដើម្បីដោះស្រាយបញ្ហាប្រឈមពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងវគ្គពិភាក្សានេះ វាគ្មិនជំនាញបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្ត្រនានា ដើម្បីធានាការគ្រប់គ្រង និងចាត់ចែងធនធានក្នុងប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងបញ្ចៀសហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋ នាពេលមានតម្រូវការថែទាំសុខភាព។

ក្នុងនោះ លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលគ្នារវាងសេវាសុខាភិបាលសាធារណៈ និងប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈការបង្ខិតសេវា ជាពិសេសសេវាថែទាំសុខភាពបឋម ទៅជិតពលរដ្ឋ ជាពិសេសក្រុមគោលដៅក្រីក្រ និងងាយរងគ្រោះ ដោយក្នុងនោះផ្តោតលើការពង្រឹងគុណភាពសេវាថែទាំសុខភាព ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយចីរភាព និងសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការអន្តរវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងមូលនិធិ និងការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ ដែលអាចបត់បែនឆ្លើយតបទៅនឹងស្ថានភាពវិបត្តិ ឬការប្រែប្រួលសេដ្ឋកិច្ចសកល។

គួរបញ្ជាក់ថា សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាពសម្រាប់ប្រជាជនគ្រប់រូប៕


Khcct banner

អត្ថបទទាក់ទង