681 ezgif.com resize
Swift cc time

នាយឧត្តមសេនីយ៍ អ៉ី ឈាន ហៅ លោក អ៊ុំ សំអាន ជាជនក្បត់ជាតិ បំភ្លៃការពិតលើបញ្ហាព្រំដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយឧត្តមសេនីយ៍ អ៉ី ឈាន

ប៉ៃលិន៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បានចេញសារតាមបណ្តាញសង្គមតបនឹងការផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់របស់លោក អ៊ុំ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និង ធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ។ក្នុងសារនោះ អតីតមេទ័ពជើងខ្លាំង នាយឧត្តមសេនីយ៍ អ៉ី ឈាន បានចាត់ទុកការចុះផ្សាយរបស់ លោក អ៊ុំ សំអាន សកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស គឺជាការប្រឌិតទាំងស្រុង និង មានចរិតញុះញង់ដើម្បីបង្ករឿង កេងចំណេញនយោបាយ។លោកថែមទាំងស្នើសុំឱ្យពលរដ្ឋជឿងទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា។

ប្រតិកម្មការប្រឌិតព័ត៌មានរបស់លោក អ៊ុំ សំអាន ដែលថា ថៃបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ នាយឧត្តមសេនីយ៍ អ៉ី ឈាន ពន្យល់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន លោកការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត និង ជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននោះ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និង គណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និង បែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានហៅ បុគ្គល អ៊ុំ សំអាន ជាជនក្បត់ជាតិការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។លោកស្នើជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ៕

Khcct banner

អត្ថបទទាក់ទង