ព័ត៌មានជាតិ

645652058 1338254971668591 2334080634829327337 n
ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ នឹងរៀបចំ«ព្រឹត្តិការណ៍ទេសចរណ៍»ធំៗចំនួន៣ «កម្រិតអន្តរជាតិ»ទាក់ទាញភ្ញៀវទេសចរ
រូបភាព៖ ក្រសួងទេសចរណ៍ភ្នំពេញ៖ ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ នាថ្ងៃទី២ មីនា បានសហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា ដែលមានឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលមានព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន៣ រួមមាន
Photo 2024 04 15 09 36 54 1024x737
កម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ
ភ្នំពេញ៖ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន
645150401 1449641319843656 2638100453442345293 n
អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប បានបញ្ចប់ការសាងសង់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
សៀមរាប៖ អគារសារមន្ទីរតេជោសន្តិភាព ត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលចាប់ផ្តេីមកាលពីដើមឆ្នាំ២០២៤ ត្រូវបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ
104568 (1)
ប្រព័ន្ធអាកាសចរណ៍កម្ពុជានៅតែមាន«ស្ថិរភាព និងសុវត្ថិភាព» ទោះមានការរំខានពីឥទ្ធិពលយោធានៅតំបន់មជ្ឈិមបូព៌ា
ភ្នំពេញ៖ ជម្លោះផ្នែកយោធារវាង អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ដំណើរការតភ្ជាប់ជើងហោះហើរទូទាំងពិភពលោក បូកទាំងប្រទេសកម្ពុជាផងដែរ។ តែយ៉ាងណាក្តី ប្រទេសកម្ពុជានៅតែមានសុវត្ថិភាព មានដំណើរការជាប្រក្រតី និង មិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ
645673936 1548619046619877 1794940656739045178 n
សម្តេច ហ៊ុន សែន ធានាសុវត្តិភាពដល់កិច្ចប្រជុំកំពូល«ហ្វ្រង់កូហ្វូនី»នៅកម្ពុជា ទោះមានបញ្ហាព្រំដែនជាមួយថៃ
ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២ មីនានេះ បានប្រកាសធានាសុខសុវត្តិភាពជូនដល់ថ្នាក់ដឹកនាំនានាដែលត្រៀមមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែ វិច្ឆិកាឆ្នាំ ២០២៦ ខាងមុខនេះ។នេះប្រកាសធានានេះ
Photo 2026 03 02 09 52 30
«សត្វទន្សោង»១ក្បាលបានស្លាប់ អាចដោយសារជាប់អន្ទាក់យូរថ្ងៃ នៅចំណុចភ្នំអណ្ដូង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន
ឧត្ដរមានជ័យ៖ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំរូងដែក នៅថ្ងៃទី២មីនានេះ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ភូមិសំព័រ ថាមានសត្វទន្សោង០១ក្បាលបានស្លាប់ នៅចំណុចភ្នំអណ្ដូង បន្ទាប់ពីមន្រ្តីបានទៅដល់ឃើញសត្វទន្សោងស្លាប់ពិតប្រាកដមែន ចំណុចភ្នំអណ្ដូង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
Photo 2026 03 02 09 55 33 (2)
តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការ«អភិវឌ្ឍសង្គម-សេដ្ឋកិច្ច»របស់កម្ពុជា
ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា
Photo 2026 03 01 20 11 52
សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំង Online Scam ក្នុងអាគារសភាពាណិជ្ជកម្ម ឆុងឈីង រឹបអូសវត្ថុតាងបម្រើសកម្មភាពប្រព្រឹត្តបទល្មើស និង គ្រឿងញៀនមួយចំនួនធំ
ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១ មីនាម្សិលមិញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និង ឈានដល់ការបង្ក្រាប
Image (108)
សម្តេចម៉ែ ចេញព្រះរាជសារអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ បានចេញព្រះរាជសារអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលស្រី្តបានរួមចំណែកយ៉ាងសកម្ម
Img 6314
ព្រះមហាក្សត្រ ចេញព្រះរាជសារអបអរសាទរ«ទិវាវប្បធម៌ជាតិ ៣ មីនា» លើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជសារអបអរសាទរ«ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី២៨ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ
643925311 1334227402065924 3934497255381328421 n
ចុងខែកុម្ភៈ អាជ្ញាធរកម្ពុជាបណ្ដេញចេញ«ជនបរទេស១,៥០១នាក់»ពាក់ព័ន្ធ Online Scams និងលួចឆ្លងដែនខុសច្បាប់
ភ្នំពេញ៖ នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបន្តធ្វើការបណ្តេញជនបរទេស ចំនួន ១,៥០១នាក់ ក្នុងនោះ មានស្ត្រី១៦២នាក់ មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន
Photo 2025 12 22 18 23 50
កម្ពុជារកចំណូលបានជាង៩លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល២ខែ ឆ្នាំ២០២៦
ភ្នំពេញ៖ រយៈពេល២ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៩ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសប្រមាណជាង ១៨ម៉ឺននាក់។ ចំណូលសរុបពីការលក់សំបុត្ររយៈពេល២ខែឆ្នាំនេះ ធ្លាក់ចុះប្រមាណជាង ៣០ ភាគរយ