ភ្ញៀវទេសចរកម្ពុជាជាង៦ម៉ឺននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេសនៃសប្តាហ៍ទី២ខែកញ្ញា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់។ តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។