Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលចំណូលពន្ធដារ១៤លានដុល្លារពីអាជីវកម្មរ៉ែមាស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកដល់ពេលនេះ កម្ពុជាទទួលបានចំណូលពន្ធដារសរុប១៤លានដុល្លារពីអាជីវកម្មរ៉ែមាស ដែលក្នុងនោះ ថវិកា៥លានដុល្លារគឺជាចំណូលពន្ធដារ និងពន្ធគយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។

បើតាមរបាយការណ៍ ទាក់ទងនឹងអត្រានៃការកំណត់នៅក្នុងអន្តរក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកំណត់សួយសារ ៣ភាគរយនៃចំណូលនៃការលក់ផលិតផលមាសសរុប ដែលហៅថាចំណូលដុល។ ចំណូលត្រូវបានបែងចែក សម្រាប់មូលនិធិបរិស្ថានមាន១លាន៣សែន,មូលនិធិសង្គមមាន១សែន,មូលនិធិតេយ្យទានមាន៥ម៉ឺន,មូលនិធិស្តារបរិស្ថាន១លាន១សែន។

សូមជម្រាបថា កម្ពុជាមានទីតាំងការដ្ឋានអាជីវកម្មរ៉ែមាស ទាំង៧នោះ មាននៅក្នុងខេត្ត រួមមាន៖ ខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង០១ទីតាំង។ ក្រុមហ៊ុន Renaissance Minerals នៅតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ជាអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ ដែលរកចំណូលបានច្រើនជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង