ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ កុម្ភៈនេះ បានប្រកាសរកឃើញថា អ្នកដែលជិះឡានអត់បង់ពន្ធមិនបង់ពន្ធចូលរដ្ឋមានប្រមាណ៥១លានដុល្លារ។ការប្រកាសនេះ ធ្វើឡើងក្នុងពេលពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។
បើតាមសម្តេច ហ៊ុន សែន មានអ្នកមានលុយទិញរថយន្តជិះ សុទ្ធតែជាអ្នកមាន ប៉ុន្តែអ្នកជិះឡានថ្លៃ មួយចំនួនបែរជាបន្លំស្លាកលេខទៀត ដោយខ្លះជ្រកក្រោមស្លាកនគរបាល និង ស្ថាប័នជាតិនានា។សម្រាប់សម្តេច គ្មានអ្នកក្រណាមានលុយទិញរថយន្តនោះទេ មានតែអ្នកធំ ឬអ្នកមានតែប៉ុណ្ណោះ។