Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រដ្ឋាភិបាលកំពុងរកវិធីដោះស្រាយបញ្ហាកកស្ទះ«គម្រោងសាងសង់អគារខ្ពស់»នៅព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងសាងសង់អគារខ្ពស់ៗនៅក្រុងព្រះសីហនុ។រូបភាព៖ ផាត ច័ន្ទណា

ព្រះសីហនុ៖ ទីក្រុងឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា (ក្រុងព្រះសីហនុ) ត្រូវបានគេឃើញមានលំហូរនៃការវិនិយោគ និង សំណង់អគារយ៉ាងច្រើនដែលភាគច្រើនជាគម្រោងរបស់អ្នកវិនិយោគចិន។ប៉ុន្តែបច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់អគារនេះហាក់មិនសូវដំណើរការសាងសង់ដែលជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និង កំពុងរកវិធីសាស្ត្រដោះស្រាយ ដើម្បីផលប្រយោជនសេដ្ឋកិច្ច។

ឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មាន ក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកាឆ្នាំ២០២២» លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីភាពពិបាលរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចចិត្តលើបញ្ហាសំណង់អគារខ្ពស់ៗក្នុងក្រុងព្រះសីហនុ។

បើតាមលោក វង្សី វិស្សុត លោកពិបាកឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ពិព្រោះគម្រោងសាងសង់អគារខ្ពស់ៗនេះជាតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទាក់ទាញអ្នកវិនិយោគមកកម្ពុជា។ដូច្នេះរាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងថ្មីដោះស្រាយបញ្ហានេះ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជាទីក្រុងពហុបំណង។

តែយ៉ាងណា ការងារដោះស្រាយការកកស្ទះគម្រោងសាងសង់អគារខ្ពស់ៗនៅក្នុងក្រុងព្រះសីហនុនេះ លោក វង្សី វិស្សុត សង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវការពេលវេលាយូរក្នុងការដោះស្រាយ ហើយទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ព្រោះវាជារឿងស្មុគស្មាញ។

គួរបញ្ជាក់ថា ក្នុងកំឡុងឆ្នាំ ២០១៥ និង ២០១៦ ដែលលំហូរនៃការវិនិយោគបានជំរុញឱ្យទីក្រុងឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុមានសន្ទុះនៃអគារខ្ពស់ៗ ផ្ទះល្វែង និងកាស៊ីណូថ្មីៗ។ ប៉ុន្តែសន្ទុះនៃការរីកដុះដាលនៃអគារទាំងនេះត្រូវបានផ្អាកដំណើរការនៅឆ្នាំ ២០១៩ ហើយពលរដ្ឋចិនប្រមាណជាជាង ១០ម៉ឺននាក់ ក៏បានត្រឡប់ទៅស្រុកកំណើតវិញ ក្រោយរាជរដ្ឋាភិបាលបិទល្បែងអនឡាញតាមប្រព័ន្ធអីធើណេត។

តែយ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ ហើយជំងឺរាតត្បាតកូវីដ១៩ក៏មានភាពធូរស្បើយឡើងវិញ អ្នកជំនាញរំពឹងថា អ្នកវិនិយោគ ជាពិសេសជនជាតិចិននឹងត្រឡប់មកខេត្តព្រះសីហនុវិញ ដើម្បីបញ្ចប់គម្រោងសាងសង់អគារ របស់ពួកគេ ក៏ដូចជាស្តារឡើងវិញនូវសម្រស់ស្រស់ស្អាត និងភាពរុងរឿងនៃទីក្រុងឆ្នេរសមុទ្រនេះម្តងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង