ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង១៨ម៉ឺននាក់ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកានេះ
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ (រូបភាព៖ ក្រសួងទេសចរណ៍)ព្រះសីហនុ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុមានចំនួន ១៨១.៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧%។