Cctimesw1140xh150cm copy

ក្រសួងប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់«Wi-Fi»ឥតគិតថ្លៃក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 

សៀមរាប៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី ១២ មេសានេះ បានប្រកាសផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរពេលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។សម្រាប់ក្រសួងពលរដ្ឋអាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣។

ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា "នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត"

ក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​ ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង