Yearendyearend1140x150

កម្ពុជាស្នេីឲ្យរុស្ស៊ីនាំចូលជីកសិកម្មមកកម្ពុជាក្នុងតម្លៃសមរម្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ កម្ពុជាបានស្នើឱ្យភាគីរុស្ស៊ីធ្វេីការពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យ។​ សំណេីរនេះត្រូវ​បា​នបង្ហាញឡេីងនាឱកាសពិភាក្សាការងារវាងឯកឧត្តម ឌិត ទីណា ដ្ឋមន្រ្តីក្សួអកសិកម្ម​ ជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំនៅព្រះរាជាណាចក្រកម្ពុជ​ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

នាឱកាសោះ​ ឯកឧត្តម ឌិត ទីណា​ បានថ្លែងអំណរគុណចំពោះភាគីរុស្សីចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-រុស្សី និងបានលើកឡើងអំពី MOU រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក។

សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ឯកឧត្តម បានស្នើឱ្យភាគីរុស្សីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទីផ្សាររុស្សីដោយក្រុមហ៊ុនរុស្សីផ្ទាល់ ដែលមានលក្ខណៈងាយស្រួលជាងក្រុមហ៊ុនខ្មែរនាំចូលទៅប្រទេសរុស្សី។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យភាគីរុស្សីធ្វើការពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យ។

ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានស្នើភាគីរុស្សីពិនិត្យលទ្ធភាពក្នុងការបញ្ជូនគ្រូមកកម្ពុជា ព្រោះគ្រូម្នាក់អាចបង្រៀនសិស្សបានច្រើននាក់។ ការងារនេះផ្តោតលើជំនាញសំខាន់ៗដូចជាកសិកម្ម និងវិស្វករមេកានិចជាដើម ដែលនឹងជួយដល់វិស័យកសិកម្ម ហើយកម្ពុជាមានសាលាកសិកម្មចំនួន ៣ រង់ចាំសហការ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង