ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលក បានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានាជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាឡើងវិញចាប់ពីថ្ងៃទី មិថុនា ឆ្នាំ២០២០ តទៅ។នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលដាក់ឲ្យដំណើរការត្រូវរៀបចំវិធានការការពារនានាឲ្យរួចជាមុន ដើម្បីជៀសវាងហានិភ័យនៃការឆ្លងកូវីដ១៩ ដូចជាការស្កេនកំដៅភ្ញៀវមុនអនុញ្ញាតចូលទស្សនា ការប្រើប្រាស់អាកុល ឬជែលលាងដៃ និងត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គលព្រមទាំងត្រូវពាក់ម៉ាស ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គលិកទាំងភ្ញៀវអ្នកនាំភ្ញៀវ និងអ្នកបម្រើនៅទីនោះ។ មិនអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ៕
