Cctimesw1140xh150cm copy

ភាពយន្តឯកសារស្តីពី«មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា»នឹងចាក់ផ្សាយថ្ងៃស្អែក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្នុងរយៈពេលពីរឆ្នាំក្រោយការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ប្រជាជនគ្រប់មជ្ឈដ្ឋានកម្ពុជាបានសាមគ្គីគ្នាជាធ្លុងមួយក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចទទួលបានការរីកចម្រើនប្រកបដោយស្ថិរភាព ហើយសង្គមដំណើរការប្រកបដោយសណ្តាប់ធ្នាប់។ ទូរទស្សន៍ជាតិកម្ពុជា និង វិទ្យុនិងទូរទស្សន៍ក្វាងស៊ីចិន បានរួមគ្នាផលិតភាពយន្តឯកសាររយៈពេល ៣០ នាទី ក្រោមចំណងជើងថា «មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា» ដើម្បីនិពន្ធ “កំណត់ហេតុជីវ តាក្វាន់”ក្នុងរយៈពេលពិសេសនេះតាមរយៈភាពយន្តអំពីកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់កម្ពុជានិងចិន។

ក្នុងគ្រាលំបាក មេដឹកនាំកម្ពុជាតែងតែស្ថិតនៅជាមួយប្រជាជន ហើយប្រទេសចិនក៏ឈរនៅជាមួយកម្ពុជាដែរ។ នៅក្នុងភាពយន្តឯកសារនេះ មានសុន្ទរកថាជាច្រើនរបស់សម្តេចតេជោ ហ៊ុន សែន ការថ្វាយគ្រឿងឥស្សរិយយសរបស់ប្រធានរដ្ឋចិនលោក ស៊ី ជីនភីងដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ការបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសកម្ពុជាជូនចំពោះប្រទេសចិន ការផ្តល់វ៉ាក់សាំងរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា ការដែលក្រុមគ្រូពេទ្យជំនាញ ខេត្តក្វាងស៊ីប្រទេសចិនជួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការដែលគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិនជួយដល់ប្រជាជនកម្ពុជាក្នុងការចាក់វ៉ាក់សាំង និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ក៏ដូចជាការផ្តល់បទសម្ភាសន៍របស់ឥស្សរជនគ្រប់មជ្ឈដ្ឋាននៅប្រទេសកម្ពុជាផង វាបានឆ្លុះបញ្ចាំងយ៉ាងសត្យានុម័តនិងប្រាកដប្រជានូវអត្ថន័យជាស្នូលនៃសហគមន៍រួមវាសនាកម្ពុជា-ចិនដែលបង្ហាញនូវចំណងមិត្តភាពដ៏ពិតប្រាកដក្នុងគ្រាលំបាក។

ដោយពឹងផ្អែកលើអ៊ីនធឺណែត ទូរទស្សន៍ជាតិកម្ពុជាបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូចិន ភាគីទាំងពីរបានបញ្ចប់ការតែងនិពន្ធនិងថតរឿង «មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា» ក្នុងរយៈពេលមួយឆ្នាំ។ លោក Phan Vuthyប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងសហប្រតិបត្តិការអន្តរជាតិនៃទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុនិងទូរទស្សន៍ក្វាងស៊ីចិន គឺជាមិត្តចាស់រយៈពេលច្រើនឆ្នាំមកហើយ កាលពីមុន ភាគីទាំងពីរបានរួមសហការគ្នាផលិតភាពយន្តឯកសារជាច្រើនដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងកម្ពុជានិងចិន ។ ក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺឆ្លង ភាគីទាំងពីរនៅតែរួមគ្នាផលិតភាពយន្តឯកសារ«មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា» ដែលវាជាផ្លែផ្កានៃទំនុកចិត្តគ្នាទៅវិញទៅមក ហើយក៏ជាភារកិច្ចនិងកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរសម្រាប់ប្រទេសជាតិក្នុងយុគសម័យនេះ។

ភាពយន្តឯកសារនេះនឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានៅវេលាម៉ោង៩យប់ថ្ងៃ ទី២៣ ខែមីនា ចំណែកឯស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ីចិននឹងចាក់ផ្សាយភាពយន្តនេះនៅថ្ងៃទី២៣ ខែមីនាដែរ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង