Cctimesw1140xh150cm copy

«មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ព្រះ​កុសមៈ»គ្រោងសម្ភោធផ្លូវការនៅថ្ងៃទី ២១ មីនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គំរូអគារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ។

ភ្នំពេញ៖ មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ព្រះ​កុសមៈ​ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន គ្រោងនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ២១ មីនា ឆ្នាំ២០២២ខាងមុខនេះ។មន្ទីរពេទ្យនោះ សាងសង់ឡើងមានទំហំធំជាងមុន ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ៥៥០លានយ័ន (ប្រហែលនឹង៨១លានដុល្លារអាមេរិក)។

អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រ​មាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ ។

អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ដែលមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ គ្រោងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗថ្មីនេះ មានគ្រែសំរាកព្យាបាលជំងឺ ៤០០ គ្រែ និងមានកន្លែងចតឧទ្ធម្ភាគចក្រទៀតផង។



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង