Cctimesw1140xh150cm copy

«របរផលិតសំបកណែម»អ្នកភូមិខេត្តបាត់ដំបងរារាំងអ្នកស្រុកមិនឱ្យធ្វើចំណាកស្រុក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ A24

ភូមិដូនទាវ ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាភូមិមួយល្បីល្បាញខាងផលិតសំបកណែមដែលមានគុណភាពខ្ពស់សម្រាប់ធ្វើណែមស្រស់ៗនិងណែមបំពង។ គ្រួសារជាច្រើនក្នុងភូមិមួយនេះ បានផលិតសំបកណែមពីអង្ករយ៉ាងល្អឥតខ្ចោះ ហើយបានយកវាធ្វើជាអាជីវកម្មគ្រួសារជាយូរណាស់មកហើយ។

អ្នកភូមិជាច្រើននាក់ដែលបានផ្តល់សម្ភាសន៍បាននិយាយថា មុខរបរធ្វើសំបកណែម គឺជាជម្រើសមួយសម្រាប់អ្នកភូមិនិងក្រុមគ្រួសាររបស់ពួកគេក្នុងការមិនធ្វើចំណាកស្រុក ដោយពួកគាត់បានសង្កត់ធ្ងន់ថាទោះបីជាអាជីវកម្មនេះមិនទទួលបានប្រាក់ចំណូលច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

អ្នកស្រុកមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈផលិតផលដែលពួកគេបានផលិត និងលក់ជូនភ្ញៀវទេសចរ ក្រៅពីលក់ជូនឈ្មួញដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ លោក រឿន ហ៊ិន ដែលជាមេភូមិបានមានប្រសាសន៍ថា គាត់កំពុងព្យាយាមនាំអ្នកភូមិរួមគ្នាធ្វើសំបកណែមជាសកម្មភាពសហគមន៍ ព្រោះគាត់មានបំណងដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ភូមិដូនទាវតាមរយៈផលិតផលសំបកណែម។

លោក រឿន ហិន ជាមេភូមិដូនទាវ បានឲ្យដឹងថា រយៈពេលជិត ១០០ ឆ្នាំមកហើយដែលប្រជាជនក្នុងភូមិនេះធ្វើការផលិតំបកណែម អ្វីដែលពិសេសនោះនៅក្នុងខេត្តបាត់ដំបងនេះមានតែភូមិនេះតែប៉ុណ្ណោះដែលផលិតសំបកណែម។ ហើយកាលពីឆ្នាំមុនប៉ុលពតមានថៅកែម្នាក់ជាអ្នកទទួលទិញសំបកណែមពីភូមិខ្ញុំ ហើយចែកចាយទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ ជាដើម។ របរផលិតសំបកណែមគឺហត់ណាស់ ប្រជាជនត្រូវក្រោកតាំងពីម៉ោង៤ឬ៥ព្រឹក នាំគ្នាផលិតសំបកណែមរហួតដល់ម៉ោង១០យប់ ទើបបានសម្រាក។

លោកស្រី ថ្លាង ឡ ជាអ្នកភូមិប្រកបរបរផលិតសំបកណែម បាននិយាយថា លោកស្រីប្រកបរបរមួយនេះតាំងពីជំនាន់ឪពុកម្តាយខ្ញុំមកម្លេស ពេលនោះខ្ញុំនៅអាយុ ១៣ ឆ្នាំ។ ខ្ញុំអត់បានធ្វើសំបកណែមទេ ក្នុងសម័យ ប៉ុល ពត។ លោកស្រីចាប់ផ្តើមម្តងទៀតបន្ទាប់ពី ត្រូវបានរំដោះពីរបបខ្មែរក្រហម។ លោកស្រីខិតខំធ្វើការងារមួយនេះដើម្បីគ្រួសារ។ មកដល់ពេលនេះលោកស្រីឈប់ធ្វើការងារនេះហើយ តែកូនប្រសារទាំង២ខ្ញុំជាអ្នកស្នងដំណែង។

ចំណែកលោកស្រី អន ស្រីមុំ ជាអ្នកភូមិប្រកបរបរផលិតសំបកណែម បានឲ្យដឹងថា អ្នកភូមិប្រកបរបរនេះគឺមានភាពងាយស្រួលណាស់ ព្រោះមានអ្នកទទួលទិញ គេតែងតែមកយកពេលយើងផលិតបានច្រើន។ ពេលដែលលោស្រីនៅប្រទេសថៃ លោកស្រីរកមិនសូវបាននោះទេ នេះជាដើមហេតុដែលលោកស្រីត្រលប់មកស្រុកកំណើតវិញ៕

រូបភាព៖ A24


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង