Cctimesw1140xh150cm copy

សង្គមស៊ីវិលសុំឱ្យលុបទីតាំង“អគារបិទជិត”លួចបង្កប់ល្បែងអនឡាញនិងធ្វើទារុណកម្មលើបុគ្គលិក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពជនជាតិថៃមួយក្រុមដែលជាប់ក្នុងអគ្គារមួយកន្លែងក្នុងខេត្តព្រះសីហនុកន្លងទៅ។

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា នៅថ្ងៃទី១០ ខែមិនា បានសម្ដែងការព្រួយបារម្ភ ចំពោះរបាយការណ៍បង្ហាញពីការ កើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកកម្ពុជាដែលបានធ្វើឱ្យមានការធ្វើពលកម្មដោយបង្ខំអំពើទាសភាព និង ទារុណកម្មនៅតាមបរិវេណអគារនានានៅក្នុងប្រទេស។ការព្រួយបារម្ភនេះ ធ្វើឡើងក្រោយពីពួកគេសង្កេតឃើញថាជនរងគ្រោះមួយចំនួនភាគច្រើនជាជនបរទេសត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ស្នើឱ្យអាជ្ញាធរចាត់វិធានការរួមគ្នាឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ ក៏ដូចជា ស៊ើបអង្កេតភាពស្មុគស្មាញដែលត្រូវបានលើកឡើងរវាងអាជ្ញាធរ រដ្ឋ និង សហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ។ក្រុមអង្គការសង្គមស៊ីវិល បានអះអាងថា ការរំលោភ បំពានទាំងនេះពាក់ព័ន្ធ នឹង ជនបរទេសដែលត្រូវបានចាប់ជំរិតលក់ ជួញដូរ ឬត្រូវ បានបោកបញ្ឆោតឱ្យទទួលបានការងារ នៅក្នុងប្រទេសកម្ពុជា។ នៅពេលមកដល់ប្រទេសកម្ពុជាពួកគេត្រូវបានឃុំខ្លួន ក្នុង បរិវេណអគារធំៗ និង ត្រូវបង្ខំឱ្យធ្វើការដែលជាញឹកញាប់ជាការងារទាក់ទងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ។

បើតាមសង្គមស៊ីវិល បង្ហាញថា ភាគច្រើននៃបរិវេណអគារទាំងនោះ គឺ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែក៏មានការរំលោភបំពាន ស្រដៀងគ្នានេះដែលត្រូវបានគេរាយការណ៍ ថាកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង ខេត្តផ្សេងទៀតផងដែរ ។

ប្រទេសឥណ្ឌូណេស៊ី បានចេញការព្រមានមួយទាក់ទង នឹង ស្ថានភាពក្នុង ខែមករា ឆ្នាំ២០២១។ ប្រទេសវៀតណាម បាន ព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីប្រតិបត្តិការបែបនេះ នៅក្នុង ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលថៃ បានចេញការព្រមាន នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២១។ស្ថានទូតប៉ាគីស្ថាន ក៏បានរាយការណ៍ថា ខ្លួនបានជួយសង្គ្រោះប្រជាពលរដ្ឋបួននាក់ ក្នុង ខែមករា ឆ្នាំ២០២២។ស្ថានទូតចិន បានចេញផ្សាយ សេចក្តីថ្លែងការណ៍ និង ការព្រមានជាច្រើនទាក់ទង នឹង ប្រតិបត្តិការ ទាំងនេះ។

យោងតាមរបាយការណ៍ រាយការណ៍ថា ជនល្មើសមានជាប់ពាក់ព័ន្ធ នឹង ឧកញ៉ាខ្មែរដ៏ល្បីឈ្មោះមួយរូប និង សមាជិកព្រឹទ្ធសភា នៃ គណបក្សកាន់អំណាចមួយរូបដែលជាប់ពាក់ព័ន្ធ នឹង ប្រតិបត្តិការមួយចំនួន ខណៈអាជ្ញាធរមួយចំនួន មិនអាចដោះស្រាយ។ដូច្នេះក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា សុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បី ស៊ើបអង្កេតឱ្យបាន ពេញលេញនូវការ រំលោភបំពានព្រមទាំងលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទង នឹង ល្បែងស៊ីសង ខុសច្បាប់ ការ បង្ខំឱ្យធ្វើពលកម្មទាសភាព ឬ ការធ្វើទារុណកម្ម។

យោងតាមរបាយការណ៍ព័ត៌មាន បានអះអាងថា អគារ ដែលលួចបង្កប់ល្បែងអនឡាញ និងធ្វើទារុណកម្មលើបុគ្គលិក ភាគច្រើនមានសភាពបិទជិត និង របងខ្ពស់ៗដោយមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង មិនអនុញ្ញាត្តឱ្យមានមនុស្សចេញចូលបានដោយងាយស្រួលនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង