ភ្នំពេញ៖ សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19 ដែលជាជំនួយរបស់មិត្តចិន ដែលប្រគល់ជូនកម្ពុជានឹងមកដល់រាជធានីភ្នំពេញក្នុងថ្ងៃ១១ និង១៣ ខែឧសភា ដើម្បីជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
យោងតាមព៌ត៏មាន ដែលស៊ីស៊ីថាមស៍ ទទួលបានពីទទួលបានពីលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ភាគីចិនបានផ្តល់ជំនួយយ៉ានច្រើនសន្ថឹកសន្ថាប់មកដល់កម្ពុជាបន្ថែមទៀត ក្នុងនោះមាន សារធាតុតេស្តរកវីរុសCOVID-19(Detection Reagent)ចំនួន៥០០១៦ ,សំលៀកបំពាក់ពេទ្យចំនួន១៨០០០សំរាប់,វ៉ែនតាពេទ្យការពារចំនួន ៣០០០០,ឧបករណ៍វាស់កំដៅចំនួន២០០។
លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានបញ្ចាក់ផងដែរថា ដរាបណាកម្ពុជាមិនរួចផុសពីវីរុសCOVID-19នោះទេ ប្រទេសចិននឹងជួយដល់កម្ពុជាបន្ថែមទៀត ជំនួយរបស់ចិននឹងមិនមានដែនកំណត់ទេ។
លោក Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបញ្ចាក់ផងដែរថា ដរាបណាកម្ពុជាមិនរួចផុសពីវីរុសCOVID-19នោះទេ ប្រទេសចិននឹងជួយដល់កម្ពុជាបន្ថែមទៀត ជំនួយរបស់ចិននឹងមិនមានដែនកំណត់ទេ៕