Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

វ៉ាក់សាំងស៊ីណូហ្វាម ១លានដូស បានមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


វ៉ាក់សាំងស៊ីណូហ្វាម ដឹកតាមយន្តហោះបានមកដល់កម្ពុជានាព្រឹកនេះ។
រូបភាព៖ សំ សាម៉ន 

ភ្នំពេញ៖ វ៉ាក់សំាងស៊ីណូហ្វាមចំនួន១លានដូសទៀតដែលកម្ពុជាបញ្ជាទិញពីភាគីចិន បានមកដល់នៅកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដានេះ។ចំនួននេះនឹងធ្វើឱ្យចំនួនវ៉ាក់សាំងចិនដែលកម្ពុជាមាន សរុប១៦.៧លានដូស។

គិតត្រឹមថ្ងៃទី២២ កក្កដានេះ កម្ពុជាទទួលវ៉ាក់សាំងបង្ការជំងឺកូវីដពីភាគីចិន ទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួនសរុប ១៥.៧លានដូសហើយ ខណៈដែលកម្ពុជាមានគោលដៅចាក់ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច ១០លាននាក់ ឬ ត្រូវការប្រមាណ២០លានដូសនោះ។

បើតាមក្រសួងសុខាភិបាល បើរាប់បញ្ចូលវ៉ាក់សំាង១លានដូស ដែលកម្ពុជានឹងទទួលនៅថ្ងៃនេះ កម្ពុជានឹងទទួលបាន សរុប១៦.៧លានដូស ពីភាគីចិន។

ក្នុងចំណោមវ៉ាក់សាំងបញ្ជូនមក នាពេលកន្លងមក មាន២.២លានដូស គឺជាជំនួយឥតសំណង ហើយថ្មីៗនេះ ភាគីចិនអះអាងថា នឹងបញ្ជូនជំនួយឥតសំណង ១លានដូសទៀតមកដល់កម្ពុជា នាចុងខែកក្កដានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង