Cctimesw1140xh150cm copy

ព្រះមហាក្សត្រ ប្រទានសាររំលែកទុក្ខជូនប្រទេសចិន ខណៈកំពុងរងគ្រោះទឹកជំនន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន។
រូបភាព៖ ស្ថានទូតកម្ពុជា 

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូនប្រទេសចិន ខណៈប្រទេសចិនរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំនន់ទឹកភ្លៀង។

ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលជួបប្រទះគ្រោះធម្មជាតិទឹកជំនន់នៅក្នុងខេត្តHenan។

ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង