Cctimesw1140xh150cm copy

ចិនដាក់ឱ្យដំណើរការ«ការិយាល័យកុងស៊ុល»ប្រចាំនៅខេត្តព្រះសីហនុ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា ។

ព្រះសីហនុ៖ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិត ចិន អញ្ជើញជួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ បានប្រកាសសម្ពោធរួមគ្នាក្នុងការបើកឱ្យការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា ។

ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុជាការិយាល័យកុងស៊ុលទី២នេះ ភាគីចិនបង្កើតនៅប្រទេសកម្ពុជាក្រៅរាជធានីភ្នំពេញ នេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ទីតាំងសេវាកម្មរបស់ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជារួមមានខេត្តចំនួន ៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ដើម្បីផ្តល់សេវាកម្មការពារ និងជំនួយដល់ពលរដ្ឋចិនក្នុងខេត្តទាំង ៤ នេះ ។

ពេលវេលាធ្វើការ ៖ ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ(ពេលព្រឹក ម៉ោង ៨ ដល់ ម៉ោង ១១ ៣០ នាទី ពេលល្ងាច ម៉ោង ២ ដល់ម៉ោង ៦ ល្ងាច )។លេខទូរស័ព្ទ៖០០៨៥៥-៦១៩៨៣៧៤៩ Email៖[email protected]

ដោយសារល័ក្ខខ័ណ្ឌមានកំណត់ ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុមិនធ្វើផ្តល់សេវាកម្មបញ្ជាក់លិខិតវិលត្រឡប់ទៅប្រទេសចិនសម្រាប់ពលរដ្ឋចិនជាបណ្តោះអាសន្ន ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង