Cctimesw1140xh150cm copy

ក្រសួងទេសចរណ៍ឱ្យអាជីវកម្មទេសចរណ៍ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងតាមគន្លងថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង៖ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិវិធីស្តង់ដាអប្បបរមា(SOP)តាមមគន្លងប្រក្រតីភាពថ្មី
(រូបភាព៖ KHMER TOMORROW)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំម្ចាស់អាជីវកម្មទេសចរណ៍ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩(អូមីក្រុង) នៅក្នុងសហគមន៍កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូរឹង-១៩(អូមីក្រុង) នៅក្នុងសហគមន៍ ក្រសួងទេសចរណ៍ បានធ្វើការណែនាំរដ្ឋបាលរាជធានី ខេត្ត បន្តជំរុញ និងពង្រឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ" ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិវិធីស្តង់ដាអប្បបរមា(SOP)តាមមគន្លងប្រក្រតីភាពថ្មី ព្រមទាំងណែនាំម្ចាស់អាជីវកម្មទេសចរណ៍ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System)។

ក្នុងន័យនេះ ម្ចាស់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) តាមរយៈគេហទំព័រ www.camccms.org ឬស្កេន QR code ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង