Swift cc time

«ជនបរទេសជិត ៥០០នាក់»ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយពាក់ព័ន្ធ Online Scam និងបទល្មើសផ្សេងទៀត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៤៩៤នាក់ (ស្រី ៥២នាក់) មាន ២៨សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះ អនុវត្តតាមអនុសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជាបន្តបន្ទាប់។

ជនបរទេសទាំង ២៨សញ្ជាតិ រួមមាន៖ កាមេរូន, កូឌឺវ័រ, កេនយ៉ា, ចិន, ចិនតៃវ៉ាន់, ជប៉ុន, តាជីគីស្ថាន, ថៃ, ទុយនេស៊ី, នីហ្សេរីយ៉ា, នេប៉ាល់, បង់ក្លាដេស, ប៉ាគីស្ថាន, បារាំង, ម៉ាឡេស៊ី, យូហ្គង់ដា, រុស្ស៊ី, វៀតណាម, ស៊ុយអែត, សេរ៉ាឡេអូន, ស្រីលង្កា, ហ្គាណា, ហ្វីលីពីន, អង់គ្លេស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី។

ក្នុងនោះ មានជនជាតិវៀតណាមចំនួន ២៣នាក់ (ស្រី ០៥នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្តេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិតេជោ៕


Khcct banner

អត្ថបទទាក់ទង