Cctime 6monthsfree desktop
Cc times  web banner kh (2)

បណ្ឌិត គីម ហ៊ាង៖​ "ខ្ញុំពិតជាមានកំហុសដ៏ធំដែលប៉ះពាល់ដល់វប្បធម៌ជាតិ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និង ជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និង ជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក តំបន់សៀមរាបអង្គរ។ក្នុងលិខិតនោះ លោកបណ្ឌិត គីម ហ៊ាង បានទទួលស្គាល់កំហុសសូមទោសជាសាធារណៈដល់ប្រជាជនកម្ពុជា។

យោងតាមលិខិតសូមទោសជាសាធារណៈអ្នកជំនាញរូបនេះ បានទទួលស្គាល់ថា នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល លោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយនោះមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលលោកបានបង្កើតឡើងដោយអចេតនា។

លោកបណ្ឌិត គីម ហ៊ាង បានលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប លោកបណ្ឌិត គីម ហ៊ាង ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកអចលនទ្រព្យ រិះគន់ខ្លាំងពីការអភិរក្ស និង ការប្រើពាក្យសម្តីវាយប្រហារប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក តំបន់សៀមរាបអង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង