កណ្តាល៖ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥កុម្ភៈបានដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. in joint venture with Seoyoung Engineering Co., Ltd.។
ឯកឧត្តមប្រធាន បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពគម្រោង និងបញ្ហាប្រឈមផ្សេងៗ ដែលអង្គភាពគ្រប់គ្រងគម្រោងត្រូវដោះស្រាយ សំដៅជំរុញគម្រោងឆាប់បានដំណើរការនាពេលដ៏ខ្លីខាងមុខ។
ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វេីបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ សំដៅធ្វើឲ្យការអនុវត្តគម្រោងនាពេលខាងមុខទទួលបានជោគជ័យ។
ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក៕