ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ជូនដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ ដើម្បីបង្កើនចំណេះដឹងជំនាញទន់ផង និងចៀសវាងការប្រមូលផ្តុំដែលនាំឲ្យមានឱកាសច្រើនក្នុងការឆ្លងមេរោគកូវីដ១៩ផង ព្រមទាំងបានឧបត្ថម្ភថវិកាក្នុងការសិក្សានេះទៀតផង។
បើតាមក្រសួងការងារបានបញ្ជាក់ថា ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ, ការបំពេញការងារជាក្រុម, មូលដ្ឋានច្បាប់ស្ដីពីការងារ, នីតិដោះស្រាយវិវាទការងារ, សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត, អត្ថប្រយោជន៍ ប.ស.ស, សុវត្ថិភាព និងសុខភាពការងារ (OSH) វិធានការបង្ការជំងឺCOVID-19។
គួរបញ្ជាក់ថា កម្មករនិយោជិតបានឆ្លងកាត់ការបណ្តុះបណ្តាលនេះ ជាង៥ពាន់នាក់ និងបានចុះឈ្មោះត្រៀមចូលរៀនជាង ១ម៉ឺន ៦ពាន់នាក់ផ្សេងទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។