ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ នៅថ្ងៃទី ២៤ ឧសភានេះ បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
យោងតាមសេចក្តីជូនដំណឹង ក្នុងករណី ម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង។