Cctimesw1140xh150cm copy

កម្មកររោងចក្រA and Jជាង២ពាន់នាក់នៅស្វាយរៀងមិនទាន់ហ៊ានចូលធ្វើការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ កម្មករជាច្រើនរយនាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង កាលពីម្សិលមិញបាននាំគ្នាទម្លុះបារារបស់អាជ្ញាធរខេត្តស្វាយរៀង បន្ទាប់ពីរកឃើញថា មានកម្មករប្រមាណជិត៦០នាក់វិជ្ជមាន​កូវីដ-១៩។គិតមកដល់ព្រឹកថ្ងៃទី ២៧ ឧសភានេះ ក្រុមការងារប្រមានជាង២ពាន់នាក់នោះមិនទាន់ឃើញវិលចូលធ្វើការងារវិញនោះទេ។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តោះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថាកាលពីម្សិលមិញកម្មកររោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណ​ជាង២ពាន់នាក់ បាននាំគ្នាសម្រុកចេញមកក្រៅរោងចក្រ ក្រោយពួកគេទទួលបានព័ត៌មានថា ក្នុងរោងចក្រនេះមានកម្មករជិត៦០នាក់វិជ្ជមានជំងឺកូវីដ-១៩។

បើតាមលោក អ៊ូ សុខឿន គិតត្រឹមព្រឹកថ្ងៃទី ២៧ ឧសភានេះ កម្មករដែលបានសម្រុកចេញទៅផ្ទះដោយមិនស្តាប់តាមការណែនាំរបស់អារជ្ញាធរ គឺមិនទាន់បានចូលធ្វើការវិញនៅឡើយទេ ដោយសារតែបារម្ភពីការឆ្លងជំងឺកូវិដ-១៩។លោកថា បច្ចុប្បន្នក្នុងរោង​ចក្រ​ទាំង​មានកម្មករពាក់ព័ន្ធតែ ១៥៤ នាក់ទេ ចំណែកកម្មករផ្សេងទៀតអាជ្ញាធរគ្មានគម្រោងយកមកធ្វើសំណាកទេ ដោយសារតែព្រួលបារម្ភទើបបានកម្មករនាំគ្នារត់ចេញពីរោងចក្រ។

គួរបញ្ជាក់ថា កម្មករជាច្រើនរយនាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី ២៦ ឧសភានេះ បាននាំគ្នាទម្លុះបារារបស់អាជ្ញាធរខេត្តស្វាយរៀងបន្ទាប់ពីរកឃើញថា មានកម្មករប្រមាណជិត៦០នាក់វិជ្ជមានកូវីដ-១៩។ភ្លាមៗរដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់កម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: រោងចក្រ កម្មករ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង