Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ប្រកាសប្តូរផ្តាច់រៀបចំ«ចូលឆ្នាំខ្មែរ»ឱ្យបាននៅឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ក្រចេះ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៧ កុម្ភៈនេះ ប្រកាសប្តូរផ្តាច់ធ្វើយ៉ាងណារៀបចំពិធីបុណ្យចូលឆ្នាំថ្មៃប្រពៃណីខ្មែរឱ្យបាននៅឆ្នាំ២០២២នេះ។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិក។

បើតាមសម្តេច ហ៊ុន សែន ប្រទេសកម្ពុជាបានខកខានក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរអស់រយៈ២ឆ្នាំហើយដោយ​សារកូវីដ​-១៩ តែសម្រាបឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានប្រកាសប្តូរផ្តាច់ធ្វើយ៉ាងណា រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរឱ្យបាន។តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង