Cctime 6monthsfree desktop
Cc times  web banner kh (2)

វិស័យSME មានសរុបប្រមាណជាង៥ម៉ឺនមូលដ្ឋាននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ បច្ចុប្បន្នវិស័យសហគ្រាសធុញតូច និងមធ្យម SME នៅកម្ពុជាមានសរុបជាង៥ម៉ឺនមូលដ្ឋាន ដែលក្នុងនោះមាន ប្រភេទមធ្យមមាន១១៩៣ ប្រភេទតូចមាន១៨៦៣១មូលដ្ឋាន និងប្រភេទមីក្រូមាន៣២២៦៤មូលដ្ឋាន។ នេះបើតាមប្រសាសន៍របស់លោក ឈា ឡាហ៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» នាព្រឹកនេះ។

លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម បានថ្ថែងថាវិស័យSME សរុបជាង៥ម៉ឺមូលដ្ឋាន ក្នុងនោះកម្លាំងពលកម្មដែលចូលរួមក្នុងវិស័យនេះមានជាង១លាន១សែននាក់ ហើយចំពោះស្ថិតិនេះដែរ រកឃើញថាសហគ្រិនជាស្រ្តីនៅមានដល់ទៅ ជាង១ម៉ឺន៧ពាន់នាក់ ស្មើនឹងប្រមាណជា៣៣%នៃចំនួនជាង៥ម៉ឺន។

ដើម្បីគាំទ្រដល់វិស័យសហគ្រាសធុញតូច និងមធ្យម ធនាគារSME បានសហការជាមួយនឹងធនាគារផ្សេងៗដែលហៅថាគម្រោងសហហិរញ្ញប្បទាន គឺគោលដៅរបស់រដ្ឋាភិបាលបានសហការជាមួយធនាគារទាំង៣៣ រួមទាំងធនាគារពាណិជ្ជ ព្រមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំង៣៣ដែលចូលរួម ដោយបានចាប់ផ្តើមនិតិវិធីបែបបទទៅតាមគោលការណ៍របស់ស្ថាប័នរៀងៗខ្លួន។

បណ្តាធនាគារSME ទាំង៣៣ អាចទំនាក់ទំនងទៅកាន់ភ្នាក់ងារធនាគារ ដើម្បីទទួលបាននូវព័ត៌មានបន្ថែម ក៏ដូចជាយល់ឲ្យច្បាស់ពីលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីសមស្រមនឹងប្រាក់កម្ចីជាដើម។

គួរបញ្ជាក់ថា អ្វីដែលជាចំនុចពិសេសរបស់ធនាគារSME គឺផ្តោតលើការប្រាក់ទាប៧%ក្នុងមួយឆ្នាំ ហើយមិនមានការបង់សេវាស្មុគស្មាញដូចធនាគារមួយចំនួនទេ គ្រាន់តែដំណាក់កាលនៃខ្ចីមានរយៈពេលខ្លី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង