Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាត្រៀមឯកសារដាក់បញ្ចូល«ភ្នំដា និង អង្គរបុរី»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ៧ មេសា ២០២៥ បានបើកកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

បើតាមលោកស្រី ភឿង សកុណា បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។កិច្ចប្រជុំនេះមានការចូលរួមពីសមាសភាពនៃក្រសួងនិងស្ថាប័នចំនួន១១ និង ការចូលរួមពីគណៈអភិបាលនៃអភិបាលខេត្តតាកែវ។

ភ្នំដា

គួរបញ្ជាក់ថា យោងតាមឯកសារនានា អង្គរបុរី គឺជាស្ថានីយប្រវត្តិសាស្រ្តមុនអង្គរ ដែលស្ថិតនៅជិតតំបន់ភ្នំដា។ «អង្គរបុរី» ត្រូវអ្នកបុរាណវិទូជាច្រើនអះអាងថា ជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ គេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាលអាណាចក្រហ្វ៊ូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដោយអ្នកស្រាវជ្រាវរកឃើញតឹងតាងជាច្រើននៅតាមស្ថានីយ សំខាន់ៗបី នៃអាណាចក្រនេះ គឺស្ថានីយអូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយបាភ្នំ ក្នុងខេត្តព្រៃវែង និងស្ថានីយអង្គរបុរីក្នុងខេត្តតាកែវ។

អង្គរបុរី

តាមរយៈការស្រាវជ្រាវទាំងអស់នោះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីសតវត្សរ៍ទី១នៃគ្រឹស្តសករាជទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់ គឺប្រាសាទអាស្រមមហាប្ញស្សី ឬអាស្រមមហាឥសី និងប្រាសាទភ្នំដា ៕

អង្គរបុរី


ភ្នំដា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង