Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការងារលើកទឹកចិត្តឱ្យសិស្សរៀនជំនាញ«វិជ្ជាជីវៈ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យសិស្សងាកមកចាប់អារម្មណ៍ និងរៀនជំនាញ «វិជ្ជាជីវៈ» ខណៈក្រសួងយល់ឃើញថា កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មក្នុងវិស័យនេះយ៉ាងខ្លាំង ទន្ទឹមនឹង ទីផ្សារកម្ពុជានាពេលបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យនេះច្រើនផងដែរ ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងខិតខំជម្រុញវិស័យជំនាញ«វិជ្ជាជីវៈ»តាមរយៈការពង្រឹងយន្តការ របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីកនឹងពង្រឹងយន្តការក្រុមការងារចំរុះរដ្ឋ ឯកជន និងដៃគូរនានា ការបន្តជម្រុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបឱ្យចំមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិដល់របស់វិទ្យាស្ថានទាំង៣៨ នៅក្រោមឱវាទក្រសួង។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ថែមទៀតថា បច្ចុប្បន្នទីផ្សារកម្ពុជាមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើន ប៉ុន្តែយុវជនបែរជាមិនសូវងាកមកសិក្សាក្នុងវិស័យនេះទៅវិញ។

លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សាធិការឱ្យងាកមកបើកគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញក្នុង វិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាពិសេស គឺលើកទឹកចិត្តសិស្សដែលចប់មធ្យមសិក្សាអាចងាកមករៀនចាប់យកជំនាញវិជ្ជាជីវៈណាមួយសិន ដើម្បីបានការងារធ្វើហើយ បើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត អាចរៀនបន្តបាន។

គួរបញ្ជាក់ថា ការស្នើរបស់ក្រសួងការងារ ធ្វើឡើងនាឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI ជួបសម្តែងការគួរសម និងជម្រាបពីគម្រោងស្រាវជ្រាវលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វិទ្យាស្ថាន នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង