Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ក្រសួងបរិស្ថានថតបាន«ខ្លាឃ្មុំ»មានមាឌតូចជាងគេនៅលើពិភពលោក មានវត្តមាននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញ រូបខ្លាឃ្មុំតូច ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus ត្រូវបានថតដោយ Camera Trap កាលពីពេលថ្មីៗ នៅតំបន់ការពារធម្មជាតិកម្ពុជា។

ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។ ដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ (U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។

របាយណ៍សត្វខ្លាឃ្មុំតូចមានជាមធ្យមនៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំតូច ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕

ប្រភពរូប៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង