Cctimesw1140xh150cm copy

ជនសង្ស័យបានចាប់ចំណាប់ខ្មាំង៤នាក់ ដើម្បីទាមទារដោយដោះលែងអ្នកទោស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជនសង្ស័យបានចាប់ចំណាប់ខ្មាំង៤នាក់ ដើម្បីទាមទារដោយដោះលែងអ្នកទោស ប្រភពរូប៖ RT

តិចសាស់៖ បុរសម្នាក់ បានចាប់ចំណាប់ខ្មាំង ៤នាក់ នៅឯសាលាប្រជុំមួយ ដើម្បីទាមទារឱ្យដោះលែង ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានកាត់ទោសពីបទប៉ុនប៉ងសម្លាប់បុគ្គលិកយោធាអាមេរិក។

អាជ្ញាធរបាននិយាយថា មនុស្សទាំងបួននាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯសាលាប្រជុំមួយក្នុងទីក្រុង Colleyville រដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍ គឺ "នៅរស់" និង "មានសុវត្ថិភាព" ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការបាញ់កាំភ្លើង និងសំឡេងស្រដៀងទៅនឹងការផ្ទុះនៅកន្លែងកើតហេតុ។

ទោះបីជាបុរសម្នាក់ជាចំណាប់ខ្មាំង ត្រូវបានដោះលែងដោយគ្មានរបួសកាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែចំណាប់ខ្មាំងបីនាក់ដែលនៅសល់មិនអាចចាកចេញបានទេ រហូតដល់ក្រុមសង្គ្រោះ FBI ដែលបានចេញដំណើរពីទីក្រុង Quantico រដ្ឋ Virginia បានសម្រុកចូលអគារបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេល ១២ ម៉ោងជាមួយជនសង្ស័យ។

ភ្លាមៗនោះ CNN បានរាយការណ៍ថា "សំឡេងដ៏ខ្លាំងមួយ អមដោយការបាញ់កាំភ្លើងខ្លី" ចេញពីសាលាប្រជុំ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសថា ចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ "នៅរស់ និងមានសុវត្ថិភាព"។

ប្រធានប៉ូលីស Colleyville លោក Michael Miller បានបញ្ជាក់ថា ជនសង្ស័យនោះមិនបានធ្វើបាបចំណាប់ខ្មាំង "តាមវិធីណាឡើយ" ហើយប៉ូលីសក៏អាចកំណត់អត្តសញ្ញាណបុរសនោះដែរ។ តែជនសង្ស័យបានស្លាប់ បន្ទាប់ពីការបាញ់តបតអស់រយៈពេលជាច្រើនម៉ោង។

ជនសង្ស័យនៅចំណុចមួយ ត្រូវបានគេរាយការណ៍ថា បានគម្រាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើនរណាម្នាក់ចូលទៅក្នុងអគារ ហើយនិយាយថា ខ្លួនបានដាក់គ្រាប់បែកនៅទីតាំងជាច្រើន។ ទោះជាយ៉ាងណា បុរសក៏បានប្រាប់ថា ខ្លួនមិនចង់បង្ករបួសស្នាមដល់អ្នកណាទេ ហើយបន្ទាប់មកបានឲ្យចំណាប់ខ្មាំងម្នាក់រត់គេចខ្លួនដោយមិនមានរបួស។

លោក Miller បាននិយាយថា ទោះបីជាមិនមានការគំរាមកំហែងបន្តដល់សាលាប្រជុំក៏ដោយ ក៏ក្រុមគ្រាប់បែកត្រូវបានគេដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីបោសសម្អាតគ្រឿងផ្ទុះដែលអាចកើតមាន។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិករួមទាំង ABC News និង NBC News បានរាយការណ៍ថា បុរសនោះបានសំដៅទៅលើនាង Aafia Siddiqui ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគាររយៈពេល ៨៦ ឆ្នាំនៅសហរដ្ឋអាមេរិក។ បុរសនោះទំនងជាហៅស្ត្រីនោះថាជា«ប្អូនស្រីរបស់ខ្លួន» ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់បងប្រុសបង្កើតរបស់នាង គឺលោក Muhammad Siddiqui បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា គាត់មិនមានជាប់ពាក់ព័ន្ធអ្វីនឹងឧបទ្ទវហេតុនោះទេ។

ជាងនេះទៅទៀត មេធាវីតំណាងឱ្យ Aafia Siddiqui ក្រោយមកបានអះអាងថា ជនសង្ស័យមិនមែនជាបងប្រុសរបស់កូនក្តីទេ ហើយនាងមិនយល់ព្រមចំពោះទង្វើនេះទេ។

សូមបញ្ជាក់ថានាង Siddiqui ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០៨ បន្ទាប់ពីការសួរចម្លើយរបស់នាងដោយយោធាអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នាងត្រូវបានចាប់ខ្លួនដំបូងដោយកងកម្លាំងអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេត្រូវបានគេរាយការណ៍ថា បានរកឃើញកំណត់ត្រាមួយដែលនិយាយអំពី "ការវាយប្រហារដ៏ច្រើន" រួមជាមួយនឹងបញ្ជីទីតាំងសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក។

ខណៈពេលដែលការសួរចម្លើយរបស់នាងហៀបនឹងចាប់ផ្តើមនោះនាង Siddiqui ត្រូវបានគេរាយការណ៍ថា បានចាប់កាំភ្លើងរបស់ទាហានអាមេរិកម្នាក់ ហើយព្យាយាមបាញ់ទៅលើក្រុមអ្នកស៊ើបអង្កេតអាមេរិក។ ទោះបីជានាងខកខានគោលដៅ ប៉ុន្តែនាងត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតជនជាតិអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ជនសង្ស័យបានចាប់ចំណាប់ខ្មាំង៤នាក់ ដើម្បីទាមទារដោយដោះលែងអ្នកទោស

តិចសាស់៖ បុរសម្នាក់ បានចាប់ចំណាប់ខ្មាំង ៤នាក់ នៅឯសាលាប្រជុំមួយ ដើម្បីទាមទារឱ្យដោះលែង ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានកាត់ទោសពីបទប៉ុនប៉ងសម្លាប់បុគ្គលិកយោធាអាមេរិក។

អាជ្ញាធរបាននិយាយថា មនុស្សទាំងបួននាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯសាលាប្រជុំមួយក្នុងទីក្រុង Colleyville រដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍ គឺ "នៅរស់" និង "មានសុវត្ថិភាព" ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការបាញ់កាំភ្លើង និងសំឡេងស្រដៀងទៅនឹងការផ្ទុះនៅកន្លែងកើតហេតុ។

ទោះបីជាបុរសម្នាក់ជាចំណាប់ខ្មាំង ត្រូវបានដោះលែងដោយគ្មានរបួសកាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែចំណាប់ខ្មាំងបីនាក់ដែលនៅសល់មិនអាចចាកចេញបានទេ រហូតដល់ក្រុមសង្គ្រោះ FBI ដែលបានចេញដំណើរពីទីក្រុង Quantico រដ្ឋ Virginia បានសម្រុកចូលអគារបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់រយៈពេល ១២ ម៉ោងជាមួយជនសង្ស័យ។

ភ្លាមៗនោះ CNN បានរាយការណ៍ថា "សំឡេងដ៏ខ្លាំងមួយ អមដោយការបាញ់កាំភ្លើងខ្លី" ចេញពីសាលាប្រជុំ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសថា ចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ "នៅរស់ និងមានសុវត្ថិភាព"។

ប្រធានប៉ូលីស Colleyville លោក Michael Miller បានបញ្ជាក់ថា ជនសង្ស័យនោះមិនបានធ្វើបាបចំណាប់ខ្មាំង "តាមវិធីណាឡើយ" ហើយប៉ូលីសក៏អាចកំណត់អត្តសញ្ញាណបុរសនោះដែរ។ តែជនសង្ស័យបានស្លាប់ បន្ទាប់ពីការបាញ់តបតអស់រយៈពេលជាច្រើនម៉ោង។

ជនសង្ស័យនៅចំណុចមួយ ត្រូវបានគេរាយការណ៍ថា បានគម្រាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើនរណាម្នាក់ចូលទៅក្នុងអគារ ហើយនិយាយថា ខ្លួនបានដាក់គ្រាប់បែកនៅទីតាំងជាច្រើន។ ទោះជាយ៉ាងណា បុរសក៏បានប្រាប់ថា ខ្លួនមិនចង់បង្ករបួសស្នាមដល់អ្នកណាទេ ហើយបន្ទាប់មកបានឲ្យចំណាប់ខ្មាំងម្នាក់រត់គេចខ្លួនដោយមិនមានរបួស។

លោក Miller បាននិយាយថា ទោះបីជាមិនមានការគំរាមកំហែងបន្តដល់សាលាប្រជុំក៏ដោយ ក៏ក្រុមគ្រាប់បែកត្រូវបានគេដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីបោសសម្អាតគ្រឿងផ្ទុះដែលអាចកើតមាន។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិករួមទាំង ABC News និង NBC News បានរាយការណ៍ថា បុរសនោះបានសំដៅទៅលើនាង Aafia Siddiqui ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគាររយៈពេល ៨៦ ឆ្នាំនៅសហរដ្ឋអាមេរិក។ បុរសនោះទំនងជាហៅស្ត្រីនោះថាជា«ប្អូនស្រីរបស់ខ្លួន» ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់បងប្រុសបង្កើតរបស់នាង គឺលោក Muhammad Siddiqui បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា គាត់មិនមានជាប់ពាក់ព័ន្ធអ្វីនឹងឧបទ្ទវហេតុនោះទេ។

ជាងនេះទៅទៀត មេធាវីតំណាងឱ្យ Aafia Siddiqui ក្រោយមកបានអះអាងថា ជនសង្ស័យមិនមែនជាបងប្រុសរបស់កូនក្តីទេ ហើយនាងមិនយល់ព្រមចំពោះទង្វើនេះទេ។

សូមបញ្ជាក់ថានាង Siddiqui ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០៨ បន្ទាប់ពីការសួរចម្លើយរបស់នាងដោយយោធាអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នាងត្រូវបានចាប់ខ្លួនដំបូងដោយកងកម្លាំងអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេត្រូវបានគេរាយការណ៍ថា បានរកឃើញកំណត់ត្រាមួយដែលនិយាយអំពី "ការវាយប្រហារដ៏ច្រើន" រួមជាមួយនឹងបញ្ជីទីតាំងសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក។

ខណៈពេលដែលការសួរចម្លើយរបស់នាងហៀបនឹងចាប់ផ្តើមនោះនាង Siddiqui ត្រូវបានគេរាយការណ៍ថា បានចាប់កាំភ្លើងរបស់ទាហានអាមេរិកម្នាក់ ហើយព្យាយាមបាញ់ទៅលើក្រុមអ្នកស៊ើបអង្កេតអាមេរិក។ ទោះបីជានាងខកខានគោលដៅ ប៉ុន្តែនាងត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតជនជាតិអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង