
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានលោក Khwaja Asif បានព្រមានត្រឡប់ទៅប្រទេសឥណ្ឌាវិញថាប្រសិនបើឥណ្ឌាផ្អាកការវាយប្រហារនោះប៉ាគីស្ថានក៏នឹងមិនតបតត្រឡប់ទៅវិញដែរ ក៏ប៉ុន្តែប្រសិនបើឥណ្ឌាមិនផ្អាកការវាយប្រហារមកលើប៉ាគីស្ថាននោះទេ នោះប៉ាគីស្ថាននិងឆ្លើយតបទៅវិញចាស់ដៃជាទីបំផុតនូវវិញដែរឥណ្ឌាបានធ្វើលើប៉ាគីស្ថាន។ ការព្រមានបែបនេះត្រឡប់ទៅឥណ្ឌាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Bloomberg របស់លោកធ្វើឡើយក្រោយពីឥណ្ឌាបានបើកការវាយប្រហារយ៉ាងកំរោលលើទីតាំងលាក់ខ្លួនចំនួន ៩ កន្លែងរបស់ក្រុមភេរវករក្នុងតំបន់កាស្មៀរដែលបានសម្លាប់ពលរដ្ឋឥណ្ឌាអស់ប្រមាណជាង ៣០នាក់កាលពីថ្ងៃទី ២៣ ខែមេសា។
ថ្លែងជាមួយ Bloomberg រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសថា យោធារបស់ប្រទេសប៉ាគីស្ថានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ពីសកម្មភាពវាយប្រហារបន្ថែមទៀតរបស់សត្រូវ លោកបានជំរុញឲ្យឥណ្ឌាបញ្ឈប់ប្រតិបត្តិការដែលកំពុងបន្តជាបន្ទាន់បើចង់ទទួលការឆ្លើយតបទៅវិញ។ លោកបានព្រមានទៀតថាប៉ាគីស្ថានមានសិទ្ធក្នុងការវាយប្រហារត្រឡប់ទៅឥណ្ឌាវិញដើម្បីការពារខ្លួន និងពលរដ្ឋខ្លួនពីការវាយប្រហាររបស់ប្រទេសឥណ្ឌា។

គួរបញ្ជាក់ថាប្រទេសឥណ្ឌា នៅថ្ងៃពុធ ទី៧ ឧសភា បានសម្រេចបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និង តំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ការវាយប្រហារនេះ គឺកើតឡើងក្រោយពីឥណ្ឌាចោទ ប៉ាគីស្ថាន ជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ។គេមិនទាន់មានរបាយការណ៍លម្អិតពីផលប៉ះពាល់នៃការវាយប្រហារពីឥណ្ឌាលើប៉ាគីស្ថាននៅឡើយទេ ហើយប្រទេសប៉ាគីស្ថាន ប្រកាសសងសឹកតបតវិញ។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានធំៗលើពិភពលោក ឥណ្ឌាបានបើកការវាយប្រហារចូលទឹកដីប៉ាគីស្ថាន ដោយប្រើប្រាស់មីស៊ីលចំគោលដៅដែលឥណ្ឌាចោទថាជា "ហេដ្ឋារចនាសម្ព័ន្ធភេរវករ" នៅក្នុងខេត្ត Punjab និង តំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

ប្រទេសឥណ្ឌា បានប្រកាសចាត់ទុកការវាយប្រហារលើប៉ាគីស្ថាន គឺជាការឆ្លើតតបនឹងការសម្លាប់ទេសចរខ្លួន កាលពីថ្ងៃទី ២២ មេសា ឆ្នាំ២០២៥។ចំណែកប៉ាគីស្ថាន បានច្រានចោលការអះអាងនោះ ដោយនិយាយថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ រួមទាំងកុមារម្នាក់ និង របួសយ៉ាងហោចណាស់រាប់សិបនាក់ផ្សេងទៀត៕