Cctime 6monthsfree desktop
Cc times  web banner kh (2)

កូនឈើ២ពាន់ដើមត្រូវបានដាំដុះឡើងវិញនៅភាគខាងជើងបឹងទន្លេសាបខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពនៃការដាំដុះស្តារឡើងវិញនូវកូនឈើចំនួន២ពាន់ដើមដែលជាប្រភេទព្រៃឈើលិចទឹក (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

សៀមរាប៖ កូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ លើផ្ទៃដី២ហិតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប នៅដែនសហគមន៍សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំនឹង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារទទួលមុខព្រួញរៀបចំដាំកូនឈើចំនួន២ពាន់ដើម នៅដែនសហគមន៍សសរស្តម្ភ ស្ថិតនៅ ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

នៅក្នុងឱកាសនេះ លោកមានប្រសាសន៍ថា ការដាំស្តារព្រៃលិចទឹកឡើងវិញនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ លើតំបន់នេះដែលមានសភាពរិចរឹល ឬក៏បាត់បង់ព្រៃនាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អោយជួយថែរក្សារ ការដាំស្តារកូនឈើប្រភេទព្រៃឈើលិចទឹកនេះ អោយលូតលាស់បានល្អ សំរាប់ជាប្រយោជន៍រួមទៅអនាគត។ ម្យ៉ាងទៀត ការដាំកូនឈើទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវៈចម្រុះ និងត្រីដែលត្រូវការនូវជម្រកសម្រាប់ពងកូន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ដើម្បីទុកជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង