កំពង់ស្ពឺ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប ជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនជាពិសេសវិស័យកសិកម្មនិង កសិ-ឧស្សាហកម្មដែលមានមាឌធំបំផុតនៅកម្ពុជា។លោកបានសំណូមពរដល់អ្នកមានប្រាក់ចាយហូហៀ ទាំងឡាយសូមកុំមានអំនួតខ្លាំងពេកងាកមកមេីលរឿងពិតនេះផងជួយសន្សំសំចៃ មួយចំណែកទុកយកមកចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សេដ្ឋីស្រុកស្រែរូបនេះ បានរាបរាប់អមជាមួយរូបភាពជួបជជែកជាមួយប្តីប្រពន្ធដែលអង្គុយ នៅចិញ្ចេីមផ្លូវ។ពួកគាត់បានចុះមកពីលេីភ្នំ មករាវខ្យងយកទៅហូបអស់កម្លាំង ខ្លាំងពេកនាំគ្នាអង្គុយយកកម្លាំង ដើម្បីបន្តដំណេីរ ទៅទៀត។
ដោយឃេីញដូចច្នេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានអញ្ជើញពួកគាត់ឡេីងរថយន្ត ជូនគាត់ដល់គោលដៅ ហើយសំណូមពរដល់អ្នកមានប្រាក់ចាយហូហៀ ទាំងឡាយសូមកុំមានអំនួតខ្លាំងពេកងាកមកមេីលរឿងពិតនេះផងជួយសន្សំសំចៃ មួយចំណែកទុកយកមកចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដេីម្បីអភិវឌ្ឍន៍នៅទីជនបទបង្កេីតការងារអោយប្រជាជនធ្វើក្នុងន័យជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ផង ។