Cctimesw1140xh150cm copy

អភិបាលរងខេត្តសៀមរាបនឹងបញ្ឈប់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំង១៤៣ទីតាំង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

សៀមរាប៖ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ក្នុងនេះមានចំនួនតែ៣ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋជាដើម។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ឱ្យខានតែបាន។ ជាមួយគ្នានេះ ត្រូវចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ដែលក្រសួងបរិស្ថានក៏បានព្រមានផងដែរ។

ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សាជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។ នេះបើតាមសេចក្តីជូនដំណឹង។

ទន្ទឹមនឹងនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក៏បានឱ្យដឹងដែរថា ដើម្បីពង្រឹងការអនុវត្តលិខិតរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និងនៅជិតតំបន់ការពារធម្មជាតិ ជាកិច្ចការមួយដែលទាមទារឲ្យអាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចសហការអនុវត្ត ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង