![](https://cdn.cc-times.com/kh.cc-times.com/media/18292/large/%E1%9E%85%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2.jpg?1639796977)
ភ្នំពេញ៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន រួមជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៧ធ្នូ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់១.៥០០លានយ៉េន (ប្រមាណ ១៣,៨លានដុល្លារ) សម្រាប់ការផ្ដល់គ្រឿងចក្រលើកដាក់គែមផែចល័តជូនកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
អង្គពិធីទាំងមូលសង្ឃឹមថា គម្រោងសហប្រតិបត្តិការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត ក៏ដូចជាការយោគយល់គ្នា និងការកសាងទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។
![](https://cdn.cc-times.com/kh.cc-times.com/media/18293/large/%E1%9E%85%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A3.jpg?1639797013)