
ភ្នំពេញ៖ ក្រុមហ៊ុនHUAWEI នៅថ្ងៃទី០៤ ខែធ្នូនេះ បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Hauwei Digital Power ដែលជាថ្មសាកអគ្គិសនី និង Huawei nova 8i ជាម៉ូឌែលទូរសព្ទទំនើប ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងក្រុមហ៊ុនHuawei តារាកិត្តិយស និងអ្នកទស្សនាផ្ទាល់ក្នុងកម្មវិធីសម្ពោធព្រឹកនេះ នៅផ្សារទំនើបអូឡាំព្យាម៉ល។

ក្នុងកម្មវិធីនេះ អ្នកតំណាងក្រុមហ៊ុនHUAWEI បានធ្វើបទបង្ហាញពីលក្ខណៈពិសេសរបស់ HUAWEI nova 8i ជាម៉ូឌែលទូរសព្ទទំនើប បំពាក់ដោយកាមេរ៉ាAI ភ្នែកធំ 4គ្រាប់ ទំហំ 64MP និង ល្បឿនសាកថ្ម 66W សាក38នាទីពេញ 100% អេក្រង់ទំហំធំ 6.67" 8GB RAM + 128GB ROM ជាមួយតម្លៃពិសេសត្រឹម $369 តែប៉ុណ្ណោះថែមជូន Bluetooth Speaker។ ទូរសព្ទទំនើបម៉ូឌែល HUAWEI nova 8i មាន3ពណ៍សម្រាប់ជ្រើសរើស Moonlight Silver, Interstellar Blue, Starry Black។
សូមជម្រាបថា កម្មវិធីសម្ពោធលក់Hauwei Digital Power និងទូរសព្ទសេរីទំនើបHUAWEI nova 8i ជាផ្លូវការនៅថ្ងៃនេះ ក៏បានរៀបចំកម្មវិធីចាប់ឆ្នោតជូនរង្វាន់ដល់អ្នកដែលចូលរួមកម្មវិធី ឬ ទស្សនាផ្ទាល់មានឱកាសឈ្នះរង្វាន់សរុបជាង $1000 ក្នុងនោះរួមមាន iSitePower-M Mini500 ១រង្វាន់ Coupon $200 ចំនួន ២រង្វាន់ HUAWEI Band 4 ចំនួន ១០រង្វាន់៕



