
Breaking News ៖ប្រទេសសិង្ហបុរីនៅថ្ងៃទី២ធ្នូនេះបានរាយការណ៍ថាមានករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ចំនួន២ករណីដែលជាករណីនាំចូល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៍មាន Lian He Zao Baoដែលផ្សាយនៅថ្ងៃនេះ។
សារព័ត៍មានដដែលបានផ្សាយថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩បំប្លែងថ្មី ពីរនាក់ខាង មានម្នាក់គឺស្ត្រីជនជាតិសិង្ហបុរីដែលមានអាយុ៤១ឆ្នាំម្នាក់ និងម្នាក់ទៀតអាយុ៤៤ឆ្នាំ ដែលស្នាក់នៅអចិន្ត្រៃយក្នុងប្រទេសសិង្ហបុរី ពួកគាត់ជាអ្នកដំណើរមកពីប្រទេសមកពីអាហ្វ្រិកខាងត្បូង។
ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងរួចហើយ ហើយមានចេញរោគសញ្ញាដូចជា ក្អកនិងឈឺបំពង់ក ដែលមានលក្ខណៈស្រាល។
ចំណែកឯអ្នករួមដំណើរក្នុងជើងយន្តហោះជាមួយពួកគេចំនួន១៩នាក់ទៀតគឺលទ្ធផងអវិជ្ជមាន ហើយកំពុងដាក់អោយធ្វើចត្តាឡីស័ក៕